Apple នឹងផលិត MacBooks វៀតណាមក្នុងឆ្នាំ 2023

ក្រុមហ៊ុន Apple នឹងចាប់ផ្តើមផលិតកុំព្យូទ័រ MacBook របស់ខ្លួនមួយចំនួននៅក្នុងប្រទេសវៀតណាមនៅឆ្នាំក្រោយ នេះបើយោងតាមរបាយការណ៍របស់ Nikkei Asia កាលពីថ្ងៃអង្គារ។

ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការបន្តជំរុញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងការពង្រីកការផលិតរបស់ខ្លួនលើសពីប្រទេសចិន។

ដៃគូដំឡើងរបស់ក្រុមហ៊ុន Foxconn អាចចាប់ផ្តើមផលិត MacBooks នៅក្នុងប្រទេសឱ្យបានឆាប់ត្រឹមខែឧសភា ឆ្នាំ 2023 នេះបើយោងតាម ​​Nikkei Asia ។

ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការជំរុញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងការពង្រីកការផលិតរបស់ខ្លួនលើសពីប្រទេសចិន ព្រោះវាកំពុងប្រឈមមុខនឹងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលកើនឡើង និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទាក់ទងនឹងការចាក់សោរ Covid។

Apple ផលិត MacBook ពី 20 លានទៅ 24 លានគ្រឿងក្នុងមួយឆ្នាំៗ នេះបើយោងតាមរបាយការណ៍។ Nikkei Asia បាននិយាយថាក្រុមហ៊ុនបាននឹងកំពុងរៀបចំផែនការផ្លាស់ប្តូរការផលិត MacBook របស់ខ្លួនមួយចំនួនទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

CNBC